ព័ត៌មានជាតិ

WHO ព្រួយបារម្ភជំងឺកូវីដ-១៩បំប្លែងថ្មី កំពុងចរាចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការ សុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានព្រួយបារម្ភ ចំពោះជំងឺកូវីដ-១៩បំប្លែថ្មី ប្រភេទដែល (Delta) ដែលកំពុងចរាចរណ៍ នៅប្រទេសកម្ពុជា ព្រមទាំង អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវបន្ដអនុវត្តវិធានការ របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

ក្នុងឱកាសចូលរួមយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រគល់ជូន លោកតា-លោកយាយ អាយុលើស១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅស្រុកអូរជុំ ខេត្តរតនគិរី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកស្រី Li Ailan បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពលរដ្ឋខ្មែរ អនុវត្តវិធានសុខាភិបាលគ្រប់ៗគ្នានោះ នឹងអាចកាត់ផ្ដាច់ការ ឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកស្រីបានបញ្ជាក់ថា «យើងមានការព្រួយបារម្ភ ចំពោះការឆ្លងរាតត្បាត ដោយមេរោគបំប្លែងថ្មី ប្រភេទដែលតា នេះ ដែលជាមេរោគបំប្លែងថ្មីមួយ ដែលមានកម្រិតឆ្លងខ្លាំង ហើយមេរោគនេះ គឺកំពុងតែចរាចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុ ជា នៅក្នុងសហគមន៍ ដែលហៅថា តាមរយៈការនាំចូល តាមរយៈបងប្អូនប្រជាពលករ»។

លោកស្រីបានបន្ដថា វាជាដំណឹងអាក្រក់ ដែលវិរុសកូវីដ-១៩ នៅជាមួយពលរដ្ឋ ប៉ុន្ដែអ្វី ដែលជាដំណឹងល្អនោះ កម្ពុជាមាន ឧបករណ៍ច្រើន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេស ប្រភេទដែលតា ។ លោកស្រីថា ការបញ្ឈប់ការរាតត្បាតជំងឺកូវីដ-១៩ មានវិធីសាស្ដ្រ ដូចជា ៖ ចាក់វ៉ាក់សាំង និងអនុវត្តវិធានការសុខាភិបាល ជាដើម។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី ក៏បានបញ្ជាក់ទៀតថា «ខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ បុគ្គលម្នាក់ៗ សូមមេត្តា កុំបន្ធូរបន្ថ យនូវការអនុវត្តវិធានការ សុខភាពសាធារណៈ ដែលដាក់ចេញដោយក្រសួង សុខាភិបាល ។ ពេលវេលានេះ មិនមែនជាពេ លបន្ធូរបន្ថយការ អនុវត្តទេ ប៉ុន្ដែគឺយើងចូល រួមឲ្យបានពេញលេញ ហើយប្រកបដោយ ទទួលសុខត្រូវខ្ពស់ រាល់វិធានការទាំ ងឡាយដែលដាក់ចេញរាជរដ្ឋាភិបាល»។

លោកស្រីបានសង្កេតឃើញថា ចំពោះដំណើរការចាក៉វាក់សាំង បង្ការជំងឺកូវីដ-១៩ នាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើយ៉ាល្អ។ លោកស្រីថា ការផ្ទុះរាតត្បាតកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺបានគ្រប់គ្រងស្ថាន ភាពបានល្អ ធ្វើឲ្យអ្នកឆ្លង និងស្លាប់ មានការថយចុះ។

សូមរំលឹកថា គិតថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៨,២៤២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨៣,៨៥១នាក់ និងអ្នកស្លាប់ ចំនួន១,៧៦២នាក់ ៕

To Top
×