ព័ត៌មានជាតិ

បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ ជូនអតីតយុទ្ធជន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ ជូនបងប្អូន អតីតយុទ្ធជន នៅសាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពង់ចាម យុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកុមារអាយុ ១២ ដល់ ១៧ឆ្នាំ គឺកំពុងដំណើរការ ព្រមគ្នាតែម្ដង ពោលគឺមិនមានផ្នែកណាមួយ នៅទំនេរនោះទេ ។ ទន្ទឹមនឹងនេះដែរ សម្រាប់បងប្អូនជាអតីតយុទ្ធជនកម្ពុជា ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ ជាពិសេស ដោយគិតគូរអំពីបញ្ហាសុខភាពរបស់បងប្អូន ឲ្យចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្ត បានរំឭកដែរថា ជាការពិតណាស់ ប្រជាពលរដ្ឋយើង ថ្វីដ្បិតតែបានចាក់វ៉ាក់សាំងទាំងពីរដូសរួចហើយក្តី ក៏នៅមានអត្រាឆ្លងជំងឺកូវីដ១៩ តិចតួចដែរ ។ ដូច្នេះដើម្បីកាត់ផ្ដាច់ការឆ្លងក្នុងអត្រាទាបនេះ គឺ មានតែសម្រេចចិត្តចាក់វ៉ាក់សាំង ដូសទី ៣ ជាដូសជំរុញនេះ ស្របពេលដែលមានវីរូស បំលែងថ្មី ប្រភេទដែលតា កំពុងត្រូវបាន រកឃើញ តាមរយៈបងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសជាប់ព្រំដែនប្រទេសកម្ពុជាយើង ។

លោកអភិបាលខេត្តបានបញ្ជាក់ថា វីរូសបំលែងថ្មីនេះ វាឆ្លងរហ័ស និងបង្កគ្រោះថ្នាក់ខ្ពស់ ដល់អាយុជីវិត ប្រជាពលរដ្ឋយើង ដូច្នេះមានតែការចាក់វ៉ាក់ សាំងដូសជំរុញនេះទេ ដើម្បីបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយ របស់យើង ឱ្យមានភាពរឹងមាំបន្ថែមទៀត ដើម្បីធានាបាននូវសុខមាលភាព នឹងអាចធ្វើឱ្យបងប្អូនមានជីវភាពដូចដើម កាលពីមិនទាន់មានជំងឺកូវីដ១៩ មកដល់ ។

To Top