ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម គ្រោងសាងសង់អាគាររដ្ឋបាល សាលាសង្កាត់ចំនួន២ នៅក្នុងឆ្នាំ ២០២២ ខាងមុខ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា គ្រោងសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ ចំនួន២ នៅក្នុងឆ្នាំ២០២២ ដោយទីតាំងសង្កាត់ចាស់ មានសភាពតូចចង្អៀត ពិបាកធ្វើការ ។

លោកអភិបាលខេត្ត បានសម្រេចដូច្នេះ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីបានដឹកនាំអភិបាលរងខេត្ត -មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យមើលទីតាំងថ្មី ដើម្បីសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ចំនួន២ គឺសង្កាត់កំពង់ចាម និងសាលាសង្កាត់វាលវង់ ស្ថិតនៅក្នុងក្រុងកំពង់ចាមតែម្តង។

បើតាមបន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយសារសាលាសង្កាត់ទាំងពីរ ខាងលើពុំទាន់មានអាគាររដ្ឋបាលសម្រាប់ធ្វើការឲ្យសមរម្យនៅឡើយ រីឯទីធ្លាសាលាសង្កាត់ក៏តូចចង្អៀត ហេតុនេះហើយ ទើបលោកអភិបាលខេត្ត សម្រេចរកទីតាំងថ្មី ដើម្បីធ្វើការសាងសង់អគាររដ្ឋបាលសាលាសង្កាត់ទាំងពីរនេះ ឲ្យស្របទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ ដែល នឹងត្រូវចំណាយលើគម្រោងថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ ២០២២ ។

To Top