ព័ត៌មានជាតិ

ប្រទេសចិន បើកដំណើរការវេទិកា ផ្លាស់ប្តូរអក្សរសិល្ប៍ សម្រាប់បណ្ដាប្រទេសខ្សែក្រវ៉ាត់ និងផ្លូវ

ប៉េកាំង៖ វេទិកាមួយដែលផ្តោតលើ ការជំរុញការផ្លាស់ប្តូរអក្សរសិល្ប៍ និងកិច្ចសហប្រតិបត្តិការ នៅក្នុងប្រទេសនៅតាមបណ្តោយខ្សែក្រវ៉ាត់ និងផ្លូវ (B&R) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉េកាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្តួចផ្តើមដោយសមាគមអ្នកនិពន្ធចិន (CWA)“ បណ្តាញអក្សរសាស្ត្រនៃខ្សែក្រវាត់ និងផ្លូវ” បានទាក់ទាញអង្គការអក្សរសិល្ប៍ ដែលមានឥទ្ធិពលចំនួន ៣០ និងអ្នកនិពន្ធ និងអ្នកបកប្រែឆ្នើមចំនួន ១៩ មកពីប្រទេសចំនួន ៣៥ ដើម្បីចូលរួមក្នុងគម្រោងនេះ ក្នុងនាមជាសមាជិកសហស្ថាបនិករបស់ខ្លួន។

ការផ្តួចផ្តើមរបស់វេទិកានេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ទំនាក់ទំនង ផ្នែកអក្សរសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅតាម B&R និងជាចំណុចចាប់ផ្តើមថ្មី ដើម្បីបង្កើតគំនិតផ្តួចផ្តើម ផ្លូវសូត្រនៃអក្សរសិល្ប៍។

សហគមន៍អក្សរសិល្ប៍ចិន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយសមភាគីនៅក្នុងតំបន់ ដោយស្វែងរកការបំផុសគំនិតរួមគ្នា និងសម្រេចបាននូវវឌ្ឍនភាពរួម ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×