ប្រទេសកម្ពុជាដើម្បីសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបានត្រៀមខ្លួនក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក ថវិកាជាតិ ជាពិសេសគឺស្តាតដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ និងប្រកបដោយផាសុខភាពក្នុងការរៀបចំព្រឹត្តការណ៍មួយនេះអោយសាកសមផងដែរ? ដោយសារតែកម្ពុជាពុំទាន់មានពហុកីទ្បដ្ឋានដូចបណ្ដាប្រទេសជិតខាងកម្ពុជាបានមើលឃើញពីប្រទេសចិនជាមិត្តដែកថែបដែលនិងអាចជួយកម្ពុជាគ្រប់កាលៈទេសៈគឺប្រទេសចិនដែលអាចធានាបានការជ្រោមជ្រែងជួយសាងសង់ស្តាតដល់កម្ពុជាបាន ដូចជាការរំពឹងទុកប្រទេសចិនជាបង្អែកដ៏សំខាន់គឺចិនព្រមទទួលយកសំណើរដែលកម្ពុជាស្នើរឲ្យមិត្តចិនជួយសាងសង់ពហុកីទ្បដ្ឋានថ្មី ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន។
ពហុកីឡាដ្ឋានដ៍ធំមួយនេះមានកម្ពស់៣៥ម៉ែត្រ រចនារូបរាងជាកប៉ាល់មានក្បាលពីរដែលមានកំពស់ ៩៩ម៉ែត្រ និងព័ទ្ធជុំវិញដោយគូរបែបសម័យអង្គរហើយតុបតែងជាមួយផ្ការំដួលដែលជានិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ពហុកីឡាដ្ឋានជាតិមរតកតេជោនេះមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៏ទំហំជាង៨៥ហិកតារបស់លោកឧកញ៉ាលីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលសាងសង់ឡើងក្រោមថវិកាប្រមាណជិត១៦០លានដុល្លារ។ គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧ កន្លងមកនេះ ហើយបានបញ្ចប់ជាស្ថាបពរ មុនការប្រកួតកីឡាអាស៊ីអាគ្នេយ៍មកដល់។
បើតាមការបញ្ជាក់កាលពីពេលកន្លងទៅរបស់ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអោយដឹងថា ពហុកីទ្បដ្ឋានថ្មីមរតកតេជោនេះរួមមាន ៖អាងហែលទឹកកម្រិតអន្តរជាតិ និង សាលសម្រាប់ប្រកួតកីឡា ហើយអាងហែលទឹកចែកចេញជា៣រួមមាន៖ គឺអាងកំដៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និង អាងលោតទឹក ។ កន្លែងអង្គុយទស្សនាកកីទ្បាហែលទឹកនេះអាចផ្ទុកមនុស្សរហូតដល់ទៅ៣.០០០នាក់ ។ចំពោះអគារសម្រាប់ប្រកួតកីឡាក្នុងសាលមានកន្លែងសម្រាប់ប្រកួតកីឡាប្រយុទ្ធ និងកីឡាផ្សេងៗទៀតដូច៖ ជាបាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះនិងប្រភេទកីឡានានាជាច្រើនទៀត ។
ដោយឡែក អគារធំនេះអាចទទួលអ្នកទស្សនាប្រមានជា៦០០០០នាក់ ព្រមទាំងបំពាក់ប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហាជាយថាហេតុកើតទ្បើងនោះ ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានមរតកតេជោ កសាងលើផ្ទៃដីទំហំ៨៥ហិកតា ដែលបានបញ្ចប់ការសាងសង់ទាំងស្រុង នៅពាក់កណ្ដាលឆ្នាំ២០២១និងប្រគល់ជូនដល់កម្ពុជានៅចុងឆ្នាំនេះតែម្ដង៕
ស្តាតមរតតេជាថ្មីនេះជាអត្ថន័យដ៏ធំធេងសំរាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរក្នុងស្មារតីលើកស្ទួយវិស័យកីទ្បានិងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ។
ពហុកីទ្បដ្ឋានទំនើបស៊ីវិល័យលំដាប់អន្តរជាតិដំបូងដែលកើតមានក្រោមម្លប់សន្តិភាពកម្ពុជានាពេលនេះគឺដោយសារតែមានការជ្រោមជ្រែងរបស់ចិន ហើយប្រសិនបើមិនមានការជួយរបស់ចិនទេ ពហុកីឡាដ្ឋាននេះក៏មិនទាន់ចេញជារូបរាងដ៏ស្រស់ស្អាតដូចពេលនេះដែរ។
អំឡុងពេលទស្សនកិច្ចរបស់ លោក វ៉ាង យី មកកម្ពុជាទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាពហុកីឡាដ្ឋានខ្នាតយក្សដ៏ធំមិនធ្លាប់មាន ដែលជាជំនួយរបស់ចិនដល់កម្ពុជាហើយនោះ ចិនក៏ភ្ជាប់មកនូវចំណងដៃថ្មីៗជាច្រើនដូចជា៖ការចុះហត្ថលេខាលើឯកសារចំនួន៦ជាមួយភាគីចិន ទាក់ទឹងនឹងវិស័យសុខាភិបាល ដោះមីន និងកិច្ចសហប្រតិបត្តិការ។ បន្ថែមពីនេះ ភាគីចិនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមានជាង២៧០លានដុល្លារ និងបានប្រកាសផ្តល់ជំនួយវ៉ាក់សាំង៣លានដូសថែមទៀត ជូនដល់រាជរដ្ឋាភិលកម្ពុជា ដើម្បីចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃថែមទៀត។ ហើយភាគីទាំងពីរបានបង្ហើរសំឡេងជូនពរដ៏ពិរោះឱ្យទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាមិត្តដែកថែប បន្តឋិតឋេរជាអមតៈ។
សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិត្តភាពដែកថែមរបស់កម្ពុជា និងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ ទោះបីប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាកមិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។
សម្ដេចបញ្ជាក់ទៀតថា ប្រសិនបើចិនមិនឲ្យកម្ពុជាទេ តើមានប្រទេសណាហ៊ានចេញមុខឲ្យកម្ពុជា ជាពិសេសសមិទ្ធផលថ្មីៗដូចជាស្ពាន ពហុកីឡដ្ឋាន និងថ្នាំវ៉ាក់សាំងការពារមេរោគកូវីដ១៩ជាដើមនោះ គឺសុទ្ធតែជារបស់មិត្តចិនទាំងអស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្លែងទៀតថា ក្រោមនយោបាយឈ្នះ ឈ្នះ និងប្រទេសមានសុខសន្តិភាពពេញលេញនោះ បានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាកន្លែងអភិវឌ្ឍរហូតដល់មានសណ្ឋាគារផ្កាយ៥ មានពហុកីឡដ្ឋាន និងកន្លែងកម្សាន្តនានាជាច្រើនទៀតនាពេលនេះ ក៏ព្រោះតែប្រទេសចិនជាវិនិយោគជាប់លេខមួយបន្ទាប់ពីប្រទេសផ្សេងទៀតដែលបោះទុនវិនិយោគយ៉ាងច្រើជាងគេទាំងនៅរាជធានីនិងតាមបណ្តាខេត្តនានាដែលមានសក្តានុពលរបស់កម្ពុជាអោយក្លាយជាទីក្រុងទំនើបនិងស៊ីវិល័យធ្វើអោយកម្ពុជាល្បីរន្ធឺជាការទាក់ទាញវិនិយោគប្រទេសដ៏ទៃ ទេសចរចំរុះជាតិសាសន៍ ដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជាឆ្ពោះស្របតាមផែនការរបស់ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅ នៅឆ្នាំ ២០៣០ នឹងអភិវឌ្ឍកម្ពុជាពីប្រទេសចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០។ ។