ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ កំពុងដឹកនាំបញ្ជាកំលាំង រកក្មេងប្រុស បាត់ខ្លួនក្នុងសមុទ្រ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះសីហនុ នៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិងកំពុងចុះបញ្ជាកម្លាំង ឲ្យរាវរកក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនក្នុងសមុទ្រ កាលពីថ្ងៃ១៤ កញ្ញា ក្នុងពេលរូបគេចុះ នេសាទជាមួយឪពុក។

បើតាមហ្វេសប៊ុកលោកឧកញ៉ា ទៀ វិចិត្រ បង្ហាញក្តីសង្ឃឹមថា “នឹងរកប្អូនប្រុសប្រជានេសាទ ដែលបានបាត់ខ្លួនកាលពីម្សិលមិញ ឃើញក្នុងថ្ងៃនេះផងចុះ”។

កាលពីថ្ងៃ១៤ កញ្ញា វេលាម៉ោង២រសៀល មានករណីលិចទូក នេសាទមួយគ្រឿង នៅចំណុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ដោយនៅលើទូកនេសាទមានគ្នាចំនួន ២នាក់៖ ១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ និង២-ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ) ។

ជនរងគ្រោះទាំងពីរ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top