ព័ត៌មានជាតិ

ត្រឹមចុងឆមាសទី១! ប្រព័ន្ធធនាគារមានទ្រព្យសកម្ម ២២១,៨ទ្រីលានរៀល កើនឡើង១៧,៦%

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យ សកម្មសរុប ២២១,៨ ទ្រីលានរៀល កើនឡើង១៧,៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ស្របពេលប្រាក់បញ្ញើ បានកើនឡើង១៩,៧% ចំនួន ១៣០,៨ ទ្រីលានរៀល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនគារជាតិនៃកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ទន្ទឹមនេះ ប្រព័ន្ធធនាគារបានដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទាន គាំទ្រដល់ការវិនិយោគ និងចំណាយចាំបាច់ផ្សេងទៀត ផងដែរ»។

ធនគារជាតិនៃកម្ពុជា ក៏បានអះអាងថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យធនាគារ នៅតែទទួលបានកំណើនទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទាន មិនដំណើរការនៅមានកម្រិតទាប ប្រមាណ ២,៥%៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top