ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯកម៉ៅ សុផាន់ ជួបទូតរុស្ស៊ីប្រចាំកម្ពុជា ពិភាក្សាពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក អាណាថូលី បូរូវិក(ANATOLY BOROVIK) ឯកអគ្គរាជទូតវិសាមញ្ញ និងភាពសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងប្រតិភូចូលជួបពិភាក្សាការងារ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានស្វាគមន៍ ចំពោះបេសកកម្ម លោក អាណាថូលី បូរូវិក សង្ឃឹមថា ក្រោយស្ថានការណ៍កូវីដ១៩ស្ងប់ស្ងាត់ ប្រទេសទាំងពីរនឹងបន្តកិច្ច សហប្រតិបត្តិការល្អ ជាមួយគ្នាបន្តទៀត។

ក្នុងជំនួបពិភាក្សាការងារ ប្រកបដោយភាពស្និទ្ធស្នាលនេះ ធ្វើឡើងដើម្បីទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។ និយាយជារួម គឺបង្កើនចំណងសាមគ្គីភាព ជាមួយកងពលតូចលេខ៧០ ។

ជាកិច្ចឆ្លើយតប លោក អាណាថូលី បូរូវិក បានអំណរគុណលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលបានអនុញ្ញាត ឲ្យរូបលោកចូលជួបពិភាក្សាការងារ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×