ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញ ទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅពិនិត្យសំណាក រកមេរោគកូវីដ១៩។
ការប្រាប់ឱ្យទៅយកសំណាក់នេះ បន្ទាប់ពី មានករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ។
ទីតាំងធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ (ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ។