នយោបាយ

លោក សយ សុភាព ផ្ដល់ទស្សនៈ៦ចំណុច ដល់ក្រុមស្ថាបនិក នៃចលនាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន​កម្ពុជា-ចិនបានផ្ដល់ទស្សនៈទាន ចំនួន៦ចំណុច ដល់ក្រុមស្ថាបនិកនៃចលនាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ ដែលមានលោក ម៉ែន ណាត ជាប្រធានក្រុមប្រឹក្សាភិបាល លោក គឹម សុខ ជាអនុប្រធានក្រុមប្រឹក្សាភិបាល លោក ទូច វិបុល ជាប្រធានប្រតិបត្តិ និងលោក អ៊ាបសេង ជាអនុប្រធានប្រតិបត្តិ។ 

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា « តើនេះជាឈាមថ្មី សម្រាប់អនាគត ក្លាយជាអ្នកនយោបាយ?»។

ទស្សនៈទាន ចំនួន៦ចំណុច ដែលលោក សយ សុភាព ចូលរួមផ្តល់រួមមាន៖ 

១-អស់លោកយល់ច្បាស់ណាស់ពីភូមិសាស្ត្រនយោបាយក្នុងតំបន់ និង មហាអំណាចដែលបានបែងចែកប្លុកត្រួតត្រា។

២-អស់លោកចាប់ពីពេលនេះតទៅសុំជួយចែករំលែកការយល់ដឹងពីភូមិសាស្ត្រនយោបាយឱ្យខ្មែរដឹងផង។

៣- ប្តូរយុទ្ធសាស្ត្រពីការវាយប្រហារខ្លះមកជាផ្តល់វិភាគទាននៃការយល់ដឹងសម្រាប់ឱ្យរៀមច្បងអ្នកនយោបាយបច្ចុប្បន្នទទួលយកគំនិតមកពិចារណា(លោក សេង សារី ជាឧទាហរណ៏)។ ចុងក្រោយខ្មែរអាចរកច្រកអង្គុយនិយាយគ្នាដូចពីមុន(វប្បធម៌ សន្ទនា)។

៤- កុំយកលំនាំតាម អ្នកនយោបាយខ្លះដែល បរទេសនិយមហួសហេតុ មិនព្រមបត់បែន និង សម្របជាមួយមហាអំណាចដែលកំពុងរះថ្មីដើម្បីផលប្រយោជន៏ជាតិ។

៥- គួរកុំប្រើពាក្សអន្ទាក់បំណុល។ ខ្ញុំតែងតែគោរព និង ស្តាប់អស់លោកស្ទើរគ្រប់ពេល ទោះ ខុសឬត្រូវ។

៦- សុំយកព្រះរាជតំរិះព្រះមហាក្សត្រជ័យវរ័្មនទី២ និង ៧ ជាគំរូ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top