ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានថ្លែងឲ្យដឹងថា ប្រាក់ខែគោលសម្រាប់កម្មករ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ ឆ្នាំ២០២២ គឺចំនួន១៩២ដុល្លារ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែម២ដុល្លារទៀត ដូច្នេះសរុបទាំងអស់១៩៤ដុល្លារ។
បើតាមលោកប៉ាវ ស៊ីណា ក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី ២៨ កញ្ញា នេះ គឺសំឡេងគាំទ្រ បោះឆ្នោតឲ្យតួលេខ១៩២ដុល្លារមានចំនួន ៤៥ សំឡេង និងតួលេខ២០៤ដុល្លារ ដែលស្នើដោយក្រុមសហជីពមានសំឡេងគាំទ្រតែ៦សំឡេងប៉ុណ្ណោះ ខណៈតំណាងសហជីព១១រូបទៀត ក៏គាំទ្រ១៩២ ដុល្លារដែរ ។
សូមបញ្ជាក់ថា ប្រាក់ខែកម្មករកាលពីឆ្នាំ២០២១ចំនួន១៩២ដុល្លារ ខណៈឆ្នាំ២០២០ មាន ១៩០ដុល្លារ ៕