ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ឲ្យសាកល្បង របបស្វ័យប្រកាស អធិការកិច្ចការងារ តាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យអនុវត្តសាកល្បង នូវរបបស្វ័យប្រកាស អធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរ និងកាបូប។

យោងតាមសេចក្ដីជូន ដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា «ក្នុងគោលបំណង ធ្វើទំនើបកម្មប្រព័ន្ធ អធិការកិច្ចការងារ ធ្វើអធិការការកិច្ចការងារ ដោយផ្អែកលើកម្រិតហានិភ័យ របស់រោងចក្រ សហគ្រាស កាត់បន្ថយបន្ទុក របស់រោងចក្រ សហគ្រាស ក្នុងការទទួលប្រតិភូ អធិការកិច្ច ការងារក្នុងបរិបទកូវីដ-១៩ ក៏ដូចជា អនុវត្តតាមផែនការសកម្មភាពរួម រវាងក្រសួងការងារ និងគម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា (ILO-BFC)» ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top