ព័ត៌មានជាតិ

រកឃើញអ្នក លក់ខោអាវ ក្នុងផ្សារទួលទំពូង ឆ្លងកូវីដ១៩ បំប្លែងថ្មី Delta

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសពីករណី រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta លើអ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា អ្នកជំងឺបានមកលក់ខោអាវ នៅតូបលេខ១៦២ ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ-១៩ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បន្ថែមថា ដោយមានការពាក់ព័ន្ធនៅក្នុងផ្សារ ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ ក៏បានចុះយកសំណាក អាជីវករផ្សារចំនួន ១៥នាក់ ជាលទ្ធផល អវិជ្ជមានទាំងអស់ ៕

To Top