ព័ត៌មានជាតិ

៩ខែ កម្ពុជា ទទួលចំណូលពីការ លក់បណ្ណចូល ទស្សនាអង្គរ ជាង២៥ម៉ឺនដុល្លារ

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេស ចំនួន ៦,១៦៧នាក់ បានចូលទស្សនា រមណីយដ្ឋានអង្គរ ហើយទទួលចំណូល ចំនួន២៥៣,៨០៩ដុល្លារ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយឡែក ខែកញ្ញា ឆ្នាំ២០២១ន គ្រឹះស្ថានអង្គរ ទទួលចំណូល ចំនួន៨,២៨១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវ ទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២២៨នាក់៕

To Top