ភ្នំពេញក៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល នៅថ្ងៃ ទី១៤ ខែតុលា ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទចំនួន ៣នាក់ ក្នុងនោះ រួមមាន ថៅកែស្ថានីយប្រេងឥន្ធនៈ ចំនួន២នាក់ និងមេការម្នាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការលក់ប្រេងឥន្ធនៈមិនប្រក្រតី (មិនគ្រប់លីត្រ) និងកាត់ខ្សែក្លុំបេរបស់សមត្ថកិច្ចជំនាញ ប្រព្រឹត្ត នៅក្នុងក្រុងតាខ្មៅ, ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានអោយដឹងថា ជនត្រូវចោទទាំង៣ នាក់ មានឈ្មោះ ទី ១- ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាម្ចាស់ស្ថានីយប្រេងឥន្ទនៈ តេលា «ចាន់ ធឿន», ទី ២- ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ ភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាមេការ, និង ទី ៣- ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា «ម៉ាក់ ម៉ីម៉ី» ។

ជនត្រូវចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ក្លែងបន្លំគុណភាព និងបរិមាណប្រេង ប្រកបសកម្មភាពពាណិជ្ជកម្មមិនស្របច្បាប់ ឆបោក និងបំផ្លិចបំផ្លាញ ឬគៃបំបាត់បោះត្រា ។ និងត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២១៕

ដោយ ៖ រស្មី អាកាស

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
