ព័ត៌មានជាតិ

Update ៖ ម្ចាស់ហ្ការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ព្រោះវិបត្តិលុយកាក់ធ្ងន់ធ្ងរ

ភ្នំពេញ៖ ផ្អើលទាំងព្រឹកម្ចាស់ហ្ការ៉ាស់សាំង PTT បានបាញ់សម្លាប់ខ្លួន ព្រោះតែជួបវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៧៖១៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងបន្ទប់ទឹក ខាងក្រោយបរិវេណការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ហ្ការ៉ាស់សាំង PTT ស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយ ពីសៀតផ្កាស្ដាំទៅឆ្វេង។

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ ៖ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១ , សំបកកាទុស១ និងបាល់គ្រាប់១។

ផ្ទាំងពាណិជ្ជកម្ម

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ទៀតថា មុនពេលកើតហេតុកន្លងមក ជនរងគ្រោះមានវិបត្តិ រឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅ ងើបពីដេកដើរកមេមិនឃើញ ព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែ ស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នា យកសោរចាក់មើលស្រាប់តែ ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់ សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។

យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូង រាជធានីភ្នំពេញគឺជនរងគ្រោះ ធ្វើអត្តឃាតដោយបាញ់ សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសព ប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

To Top
×