នយោបាយ

លោក សយ សុភាព សរសើរលោក មាស នី ដែលមានសុភវិនិច្ឆ័យ ចំពោះមេដឹកនាំ នាំសន្តិភាពជូនប្រទេស និងប្រជាជនខ្មែរ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិនបានកោតសរសើរ លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម  ក្នុងការវិភាគលើខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។

ក្នុងសន្និសីទស្ដីពី ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក  មាស នី បានមានប្រសាសន៍ថា« រាជរដ្ឋាភិបាលបង្ហាញពីចេតនា នៃការលើកតម្លៃពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស តាមរយៈការបោះពុម្ភក្រដាស់ប្រាក់ ៣ម៉ឺនរៀលថ្មី»។

នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំកោតសរសើរលោកពូបណ្ឌិត មាស នី ដែលមានសុភវិនិច្ឆ័យ ចំពោះមេដឹកនាំ នាំសន្តិភាពជូនប្រទេស និង ប្រជាជនខ្មែររបស់យើង។

លោក សយ សុភាពបន្តថា «ខ្ញុំយល់ថា នៅក្នុងពេលវេលាសមស្របណាមួយ ខ្មែររករូបមន្តសំលាប់ មេរោគចង្រៃ ពីខាងក្រៅ ដែលចេះតែឱ្យខ្មែរឈ្លោះគ្នា មិនចេះចប់ដោយសារតែ មហិច្ឆតារបស់ពួកគេ។ មេរោគពីខាងក្រៅនោះ សាហាវជាងកូវីដ-១៩ទៀត»។

លោកបន្តថា​ បើអ្នកវិភាគ មានទស្សនៈដូចគ្នា ក្នុងផលប្រយោជន៍ជាតិហើយ ដាច់ខាតប្រទេសរបស់យើង នឹងជួប មហាសំណាងទៅមុខ ទៀត។ ជាពិសេសបើយើងងាកត្រឡប់ ក្រោយទៅរក ឆ្នាំ៨០២ ដែលព្រះបាទជ័យវរ័្មនទី២ប្រកាសកសាងសម័យ មហានគរ​។នោះយើងនឹងស្គាល់ភាពក្សេមក្សាន្ត សម្បូររុងរឿង និង សន្តិភាពជារៀងរហូត»។

លោក សយ សុភាព បញ្ជាក់ថា «កុំខ្វល់អ្នកដែលប្រមាថជាតិ និង ប្រជាជនឯង ទុកឱ្យពួកគេរស់តាម យថាកម្មទៅចុះ ហើយយើងងាកមករួមគ្នា កសាងជាតិវិញ»៕

To Top