ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានកោតសរសើរ ដល់ក្រុមបាល់ទាត់ ជម្រើស ជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ដែលបានយកឈ្នះហុងកុង ៤-២ នៃ វគ្គ ជម្រុះ ពាន រង្វាន់ AFC U23 Asian Cup 2022។
នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ តុលានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរ យ៉ាងដូច្នេះថា «ថ្ងៃនេះ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ CAMSOC ខ្ញុំសូមកោតសរសើ និងអបអរសាទរក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ យកឈ្នះហុងកុង ៤-២ នៃ វគ្គ ជម្រុះ ពាន រង្វាន់ AFC U23 Asian Cup 2022»
សម្ដេចបន្តថា យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា! កីឡារស់ក្នុងសន្ដិភាព!៕