ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជអំណោយជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន៥២៩នាក់ នាវិទ្យាល័យបឹងធំ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជអំណោយដ៏ថ្លៃថ្លា ជាព្រះរាជហឫទ័យទុកដាក់ដ៏កក់ក្តៅជូនចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន ៥២៩នាក់​ នៅវិទ្យាល័យបឹងធំ​ ស្ថិតនៅសង្កាត់បឹងធំ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ ដែលជាព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមក្រោមព្រះរាជតម្រិៈដង្ហែតាម ព្រះករុណា ព្រះវររាជបិតាសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ដែលបានតម្កល់នូវព្រះរាជហឫទ័យ ទុកដាក់ខ្ពស់បំផុតចំពោះវិស័យ សិក្សាធិការជាតិ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា។ នេះបើយោងតាម ហ្វេសប៊ុកផេក «Royal du Cambodge»។

To Top