ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសបើកប្រទេស លើគ្រប់វិស័យឡើងវិញ ពីថ្ងៃ១ វិច្ឆិកានេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបើកប្រទេស លើគ្រប់វិស័យ ឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ និងការអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី

មានប្រសាសន៍ក្នុងពិធី ប្រកាសបិទយុទ្ធនាការ​ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុម អាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ពីដំណាក់ ​ចាប់ផ្តើមជំងឺកូវីដ១៩​ មកដល់ពេលនេះ កម្ពុជាបាននឹងកំពុងឆ្លងកាត់ ដំណាក់កាលចំនួន៤គឺ៖១.ការទប់ស្កាត់ និងប្រយុទ្ធ ជំងឺកូវីដ១៩ចាប់ពីខែមីនា ឆ្នាំ២០២០ដល់ខែកុម្ភៈ ឆ្នាំ២០២១។ ២.ការគ្រប់ ជំងឺកូវីដ១៩ ចូលដល់សហគមន៍ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ដល់ថ្ងៃ២០កុម្ភៈ ឆ្នាំ២០២១។ ៣.ការបង្កើតភាពស៊ាំ ក្នុងសហគមន៍ប្រឆាំងជំងឺកូវីដ១៩ តាមរយៈអនុវត្តការបើកយុទ្ធនាជាតិ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រង ការឆ្លងរាលដាលជំងឺកូវីដ ចូលក្នុងសហគមន៍ ចាប់ពីថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ ឬដំណាច់ខែតុលា ។ ៤.ចាប់ពីពេលនេះការបើកដំណើរការ ប្រទេសពេញលេញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយ ជំងឺកូវីដ១៩តាមគន្លងថ្មី គឺចាប់ពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១តទៅ ។

សម្តេចបានគូសបញ្ជាក់ថា «អីញ្ចឹងយើងនឹងសាកល្បងមើល! ប៉ុន្តែការសាកល្បង គឺបានសាករួចហើយ ពីព្រោះថាមនុស្សបានចូលក្នុងហាង គ្រប់ទៅហើយ មនុស្សធ្វើចរាចរណ៍ឡើងស្ទះផ្លូវវិញហើយ ។ ចាំមើលគួរបើកខារ៉ាអូខេឬអត់»។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា កាលពីបិទខារ៉ាអូខេ កន្លងមក មានការនិយាយដៀមដាម ថាប្តីចេះបានបាយនៅផ្ទះ ។

សម្តេចក៏បានលើកឡើងទៀតថា ក្នុងដំណាក់កាលនីមួយៗ កម្ពុជាបានធ្វើការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ដើម្បីកុំឲ្យមានការភ័យខ្លាច ៕

To Top
×