ព័ត៌មានជាតិ

មេដឹកនាំកម្ពុជា បញ្ជាក់ជាថ្មីថា ដាច់ខាតមិនយក អធិបតេយ្យជាតិ ទៅដោះដូរជំនួយ ឬការអនុគ្រោះណាមួយទេ

ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ដាច់ខាត កម្ពុជាមិនអាចយក អធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាមួយ ជាមួយបរទេសឡើយ ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ សម្រាប់កុមារមានអាយុ ៥ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោបានមានប្រសាសន៍ថា «កម្ពុជាមិនស្លាប់ ដោយសារការអនុគ្រោះពន្ធ EBA ២០% នឹងនោះទេ។ ផ្ទុយទៅវិញ បែរជាមានការបង្វែរទិញពីកម្ពុជា និងរោងចក្រជាច្រើនបាន មកវិនិយោគនៅកម្ពុជា»។

និយាយពីការប៉ះពាល់ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា នេះជាតម្រូវការទីផ្សារ មិនមែនជាតម្រូវការនយោបាយ ដាក់ទណ្ឌកម្មEBA ដកប៉ុណ្ណះដកប៉ុណ្ណោះនោះទេ! បើអ្នកឯងតំឡើងពន្ធលើកម្ពុជា ប្រជាជនរបស់អ្នកឯង ក៏រងគ្រោះផងដែរ ដោយសារទំនិញឡើងថ្លៃ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបញ្ជាក់ថា «អ្នកណាចង់ថាម៉េច ក៏ថាទៅ តែកម្ពុជាគឺបែបនេះឯង! មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរនឹងជំនួយនោះអ្វីទាំងអស់»។

ក្នុងឱកាសនេះ សម្ដេចក៏បានរំលឹក ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង កម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ផងដែរ ដើម្បីមានភាពទូលំទូលាយ ក្នុងការធ្វើពាណិជ្ជកម្ម ៕

To Top