ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើគណបក្ស អនាគតជាតិ រៀបចំសញ្ញាសម្គាល់របស់ខ្លួន បន្ទាប់ពីក្រសួងទទួលលិខិតសុំបង្កើត គណបក្សរួចរាល់ហើយ។
គណបក្សទើបបង្កើតថ្មីនេះ គឺមានលោក ឃឹម ឡាគីជាស្ថាបនិក ។ គេមិនទាន់ដឹងថា លោក ឃឹម ឡាគី ជាអតីតមន្រ្តី នៃអតីតគណបក្ស សង្រ្គោះជាតិឬយ៉ាងណាទេ ។
បើតាមលិខិតរបស់ក្រសួងនាថ្ងៃ២ វិច្ឆិកានេះ ការរៀបចំសញ្ញាសម្គាល់របស់គណបក្សនេះ ត្រូវអនុវត្តតាមលក្ខខណ្ឌ កំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួង មហាផ្ទៃជាកំណត់ ៕