ព័ត៌មានជាតិ

ឃាត់ខ្លួនមន្រ្តីអាវុធហត្ថម្នាក់ ពាក់ព័ន្ធបទល្មើស បាញ់បោះសេរី និង បណ្តាលឲ្យបុរសម្នាក់ រងរបួស

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានឃាត់ និង បង្ហាញអត្តសញ្ញាណរបស់ មន្រ្តីកងរាជអាវុធហត្ថ ខេត្តសៀមរាបម្នាក់ ជាប់ពាក់ព័ន្ធនឹងការផ្ទុះអាវុធចំនួន១ គ្រាប់ នៅខេត្តសៀមរាប និងបណ្តាលអោយ បរុសម្នាក់ ដែលជាដៃគូទំនាស់ ត្រូវរងរបួសស្រាល ប្រព្រឹត្តនៅ ខេត្តសៀមរាប កាលពីរាត្រីថ្ងៃច័ន្ទ ទី១ ខែ វិច្ឆិកា កន្លងទៅនេះ។

មន្ត្រីកងរាជអាវុធហត្ថខេត្ត បានអោយដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ អាង សែន អាយុ៤៩ឆ្នាំ ជានាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថខេត្តសៀមរាប ។ រីឯជនរងគ្រោះ មានឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ភូមិឃុនមោគ ឃុំក ណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីយប់ ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១០ នៅ ចំណុចការ៉ាស សាំងសូរិយា ដែលមានទីតាំងស្ថិតនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្ននេះ, ជនសង្ស័យកំពុងតែត្រូវបានបន្តការសាកសួរ សួរចម្លើយ និង ស៊ើបអង្កេតនៅឯ បញ្ជាការដ្ឋានកងរាជអាវុធហត្ថសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ រស្មី អាកាស

To Top