ព័ត៌មានជាតិ

បង្ហាញតម្រាយ ផ្លូវលំអិត របស់រថយន្តក្រុង សាធារណៈ សម្រាប់ពលរដ្ឋ ងាយស្រួលធ្វើដំណើរ

ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង បានបង្ហាញតម្រាយផ្លូវលំអិត របស់រថយន្តក្រុង សាធារណៈ ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

តម្រាយផ្លូវលំអិតដូចខាងក្រោម ៖
១. ខ្សែទី១- ចេញពីស្ថានីយ៍ចំណត រថយន្តក្រុងព្រែកព្នៅ តាមផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង មហាវិថីព្រះមុនី្នវង្ស ផ្សារច្បារអំពៅ ផ្លូវជាតិលេខ១ ដល់ស្ថានីយ៍រថយន្តក្រុងវាលស្បូវ ។

២. ខ្សែទី២- ចេញពីចំណតរថយន្តក្រុង រង្វង់មូលគួចកាណុង តាមផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវជាតិលេខ២ ដល់គល់ស្ពានព្រែកសំរោងក្រុងតាខ្មៅ ។

៣. ខ្សែទី៣- ចេញពីចំណតរថយន្តក្រុងសួនឬស្សីកែវ តាមផ្លូវជាតិលេខ៥ មហាវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ១០៦ មហាវិថីព្រះនរោត្តម ផ្លូវ១៣០ ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោម មហាវិថីសហព័ន្ធរុស្សី រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ បត់ទៅបុរីសន្តិភាព២។

ផ្ទាំងពាណិជ្ជកម្ម

៤. ខ្សែទី៤A- ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុង ផ្លូវ៤៧ វត្តភ្នំ មហាវិថីព្រះមុនី្នរ៉េត មហាវិថីចោមចៅ បត់តាមស្តុបទួលពង្រ ផ្សារទួលពង្រ ដល់បុរីសន្តិភាព២។

៥. ខ្សែទី៤B- ចេញពីស្ថានីយ៍ចំណត រថយន្តក្រុងសួនឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះមុនី្នរ៉េត មហាវិថីចោមចៅ រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ បត់ទៅបុរីសន្តិភាព២។

ការបង្ហាញផ្លូវនេះ ក្រោយថ្នាក់ដឹកនាំសម្រេច ឲ្យដាក់ដំណើរការឡើងវិញ ចំពោះសេវាដឹកជញ្ជូន សាធារណៈរថយន្តក្រុង ចាប់ពីថ្ងៃ២ វិច្ឆិកា នេះតទៅ ៕

To Top