ព័ត៌មានជាតិ

Update: មនុស្ស៧នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងឧបទ្វហេតុ ក្រឡាប់រថយន្ត នៅស្រុកដងទង់ ខេត្តកំពត

ភ្នំពញ៖ មនុស្សចំនួន៧នាក់ ក្នុងនោះ រួមមានប្រុស-ស្រី និង កុមារផង ត្រូវបានស្លាប់ដោយឈ្លក់ទឹក និង ត្រូវបានស្លាប់យ៉ាងអាណោចអាធម័បំផុត បន្ទាប់ពី រថយន្តមួយគ្រឿងដែល កំពុងតែបើក ក្នុងល្បឿនលឿន និង ត្រូវបានបែកកង់ បណ្តាលអោយ ក្រឡាប់ចូលប្រឡាយទឹក នៅក្នុងស្រុកដងទង់ ខេត្តកំពត។

ឧបទ្វហេតុនេះនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ២ និង ៤៥នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតនៅភូមិល្អាង ឃុំល្អាងស្រុកដងទង់ ខេត្តកំពត។

មន្ត្រីនគរបាលស្រុកដងទង់ បានអោយដឹងថា យោងតាមសាក្សី (ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ) បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង (រថយន្តក្រឡាប់) បើកបរ ក្នុងល្បឿងលឿន ពីទិសដៅពីកើតមកទិសខាងលិច ហើយបានបែកកង់រថយន្ត រួចក៏ បណ្តាលឱ្យក្រឡាប់ចូលក្នុងប្រឡាយទឹក និង ធ្វើឱ្យមនុស្សដែលជិះនៅក្នុងរថយន្តទាំងអស់ មានគ្នាចំនួន ៧នាក់ បានស្លាប់(ប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់) ត្រូវឈ្លក់ទឹក ស្លាប់យ៉ាងអាណោចអាធ័មបំផុត នៅក្នុងឡាន។

បច្ចុប្បន្ននេះ សាកសពរបស់នរងគ្រោះទាំង៧នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទ ក៏ ប៉ុន្តែសមត្ថកិច្ចនគរបាលជំនាញ បានស្រង់ចេញ ពីរថយន្ត និង កំពុងតែស្វែករកសាច់ញាតិ ដើម្បី យកទៅធ្វើបុណ្យ តាមប្រពៃណីជាតិ៕ ដោយ រស្មី អាកាស

To Top