ព័ត៌មានជាតិ

រោងចក្រផលិត វ៉ាលិស និងកៅអីចល័តមួយ នឹងផុសលើទឹកដី ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជី លើគម្រោងបង្កើតរោងចក្រផលិតវ៉ាលិស គ្រប់ប្រភេទនិងកៅអីចល័ត សម្រាប់ដំណើរកម្សាន្ត របស់ក្រុមហ៊ុន ADVANT TRAVEL GOODS (CAMBODIA) CO., LTD ក្នុងទំហំទឹកប្រាក់ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៧កន្លែង ។

បើតាម​គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនខាងលើ មានទីតាំងវិនិយោគស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៧កន្លែង។

To Top