ព័ត៌មានជាតិ

នាយកសាលាបឋមសិក្សាថ្នល់ទទឹង ឃុំតាជេស ថ្លែងអំណរគុណក្រុមការងារ១៥៧ ជួយស្ទូចរូបចម្លាក់ដាក់តាមទីតាំងដែលបានត្រៀមទុក

កំពង់ឆ្នាំង៖ដោយមានការស្នើសុំពីលោកនាយកសាលាបឋមសិក្សាថ្នល់ទទឹង ឃុំតាជេស ស្រុកកំពង់ត្រឡាច ឱ្យក្រុមការងារ (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច ជួយស្ទូចរូបចម្លាក់ នៅក្នុងសាលារៀនដាក់តាមទីតាំង ដែលបានកំណត់ ទើបលោកស្រ៊ុន ជីម ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកកំពង់ត្រឡាច តំណាងលោក គូរ ដារា ប្រធានប្រតិបត្តិ នៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តកំពង់ឆ្នាំង ដែលមានលោក កែវ សុវណ្ណារ៉ា ជាប្រធានកិត្តិយស​ លោក សូត្រ សុវណ្ណរិទ្ធិ អនុប្រធាន ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច និងជាអនុប្រធានក្រុមកង់សាលាលេខប្រាំ លោកង៉ូវ ទ្រី ជាសមាជិក នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រើប្រាស់ឡានស្ទូចផ្ទាល់ខ្លួន ដើម្បីជួយស្ទូចរូបទាំងអស់នោះ ដាក់តាមទីតាំងដែលបានត្រៀមទុក។

នាឱកាសនោះនាយកសាលាបឋមសិក្សាថ្នល់ទទឹង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ក្រុមការងារ (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច ថ្នាក់ដឹកនាំ សមាជិក (ក្រុម១៥៧) ខេត្តកំពង់ឆ្នាំង ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិក សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ទាំងអស់ដែលតែងតែយកចិត្តទុក្ខដាក់ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ឱ្យជួបតែសេចក្តីសុខ និងសម្រេចគ្រប់ភារកិច្ច៕

To Top