ព័ត៌មានជាតិ

រុស្ស៊ី មិនរំពឹងថា មានភាពវិវត្តទៅមុខក្នុងកិច្ចពិភាក្សាគ្នា ជាមួយអាមេរិក ស្តីពីរឿងទិដ្ឋាការ និងមន្ត្រីការទូត

បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះបាននិយាយថា ខ្លួនមិនរំពឹងថា មានការវិវត្តទៅមុខក្នុងកិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ លើបញ្ហានានា រួមទាំងបញ្ហាទិដ្ឋាការ និងទំហំនិងដំណើរការរបស់ស្ថានទូត នេះបើយោងតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័តឥមានរុស្ស៊ី។ 

ជាមួយចំណងមិត្តភាពធ្លាក់ចុះទាបបំផុតក្រោយសង្គ្រាមត្រជាក់ ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងជម្លោះជុំវិញរឿងចំនួនមន្ត្រីការទូត ដែលពួកគេអាចបញ្ជូនទៅប្រទេសគ្នាទៅវិញទៅមក បើទោះជារុស្ស៊ីបាននិយាយថា ខ្លួនមានបំណងចង់ដកការដាក់កំហិត ដែលបានដាក់កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ 

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា នៅក្នុងទំនាក់ទំនងថ្មីៗនេះជាមួយទីក្រុងវ៉ាស៊ីនតោន មានការចូលរួមធម្មតាពីភាគីទាំងពីរ ដែលលើកឡើងដដែលពីគោលជំហរដែលនិយាយពីមុនរបស់ខ្លួន ប៉ុន្តែថា កិច្ចពិភាក្សាគ្នាជុំថ្មីមួយ នឹងប្រព្រឹត្តទៅនៅក្នុងពេលប៉ុន្មានសប្ដាហ៍ទៀតនេះ។ 

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការធ្វើឲ្យមានដំណើរវិវត្តន៍ទៅមុខ លើបញ្ហាជម្លោះស្ថានទូត នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Victoria Nuland កាលពីខែមុន៕ ប្រែសម្រួល៖ប៉ាង កុង 


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top