ភ្នំនំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងថា គោលជំហររួមរបស់ កម្ពុជា -អូស្រ្តាលី គឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ពមានសេចក្តីសោមនស្សរីករាយដែលបានជួបលោកស្រី ដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគីតាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
លោក បានបញ្ជាក់ថា «គោលជំហររួមរបស់កម្ពុជា និងអូស្រ្តាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង។សាមគ្គីភាពអន្តរជាតិគឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ជាពិសេសខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្ពុជាតែងតែវាយតម្លៃខ្ពស់លើការចូលរួម និងការគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជា និងអាស៊ាន»។
នាឱកាសនោះដែរ លោកស្រី ម៉ារីស ផេន បានសង្ឃឹមថា លោកស្រី និងគណៈប្រតិភូទាំងអស់ពេញចិត្តជាមួយអាហារថ្ងៃត្រង់ដែលបានរៀបចំជូន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការទូតម្ហូបអាហារនៅលើឆាកពិភពលោក៕