ព័ត៌មានជាតិ

លោកស្រី កែវ មន្ថាតារាចម្រៀង និងសម្តែងជើងចាស់ ទទួលមរណភាព

ភ្នំពេញ ៖ តារាចម្រៀង និងសម្តែងជើងចាស់​ កាលពីអំឡុងឆ្នាំ១៩៦០ លោកស្រី កែវ មន្ថា បានទទួលមរណភាព នៅម៉ោង ១២និង២០នាទី អធ្រាត្រ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ។

បើតាមលិខិតរំលែកមរណទុក្ខ របស់សមាគមសិល្បករខ្មែរ មរណភាពរបស់លោកស្រី កែវ មន្ថា គឺជាការបាត់បង នូវសិល្បករផ្នែកចម្រៀង និងសម្តែង ដ៏មានទេពកោសល្យមួយរូប ក្នុងបុព្វហេតុលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ និងជាការបាត់បង់ភរិយា ម្តាយ ប្រកបដោយស្វាមីភក្តិ ព្រហ្មវិហារធម៌ របស់ស្វាមី និងកូនៗ ៕

To Top