ព័ត៌មានជាតិ

មិនមានផ្លូវ សម្រាប់ចេញចូលផ្ទះ របស់ខ្លួន នាំគ្នាបើកផ្លូវបំពានដី ដែលជាកម្មសិទ្ធិឯកជន រួចហើយនាំគ្នាប្រើពាក្យថា ជាផ្លូវសាធារណៈ

ភ្នំពេញ៖ លោក វ៉ា វេង ជាកម្ចាស់ដីអំឡុងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ២០២១ បានដាក់ពាក្យបណ្តឹង ចូលសាលាដំបូងខេត្តកំពង់ចាម ដើម្បីឲ្យតុលាការស្វែងរក យុត្តិធម៌ជូនម្ចាស់កម្មសិទ្ធិករ ដែលនៅជាប់ព្រំដី របស់លោក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ។

ម្ចាស់ដីដើម លោក វ៉ា វេង

តាមប្រភពពីម្ចាស់ដីដើម លោក វ៉ា វេង បានឲ្យដឹងថា៖ កាលពីអំឡុងឆ្នាំ១៩៨០ លោកបានទិញដីមួយកន្លែង ពីឈ្មោះ វ៉ាន ឃួន មានក្បាលដី២៩ម៉ែត្រ នឹងបណ្តាយ៧៤ម៉ែត្រ មានព្រំប្រទល់ខាងលិច ជាប់នឹងឈ្មោះ ហ៊ុល ហួន ខាងកើតជាប់នឹង ឈ្មោះសុខ តេះ ខាងត្បូងជាប់នឹង ឈ្មោះតាំង អ៊ួន ខាងជើងជាប់នឹងឈ្មោះ តា យឹម ស្ថិតនៅក្នុងភូមិស្វាយព័ន្ធទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ នៅក្នុងឆ្នាំ១៩៨៥ លោកបានកាត់លក់ដីនេះ ពាក់កណ្តាលលក់ឲ្យទៅ បងស្រីបង្កើត របស់ខ្លួនឈ្មោះ វ៉ា អេង និងប្តីឈ្មោះ ជា មឿន ដើម្បីធ្វើផ្ទះរស់នៅ ក្នុងតម្លៃ៤០០០រៀល មានព្រំប្រទល់ខាងលិចជាប់នឹង ឈ្មោះ ហ៊ុល ហួន ខាងកើតជាប់នឹង ឈ្មោះសុខ តេះ ខាងត្បូងជាប់នឹងដី របស់លោកខ្លួនឯង ខាងជើងជាប់នឹងឈ្មោះ តា យឹម ។ បន្ទាប់ពីទិញរួចមកបងស្រី របស់លោក ដើរចេញចូលដីនេះ តាមផ្លូវដែលមានស្រាប់ ដែលលោក និងបងប្អូនបានបើកផ្លូវនេះ ដើរទំហំ៣ម៉ែត្រ និងបណ្តោយរហូតដល់ផ្លូវលំមាត់ទន្លេ ក្រៅពីនេះមិនមានផ្លូវណាផ្សេងទៀតនោះទេ សម្រាប់ចេញចូលដីនេះ ។

មូលហេតុដែលលោកបើកផ្លូវនេះ សំដៅមកផ្លូវលំមាត់ទន្លេនេះ ដោយសារអំឡុងឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ពុំមានផ្លូវក្រាលកៅស៊ូ លេខពី២៧០នោះទេ គឺមានតែផ្លូវលំមាតទន្លេ តែមួយប៉ុណ្ណោះ ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពដដែលបានបន្តថា៖ បងស្រី និងបងថ្លៃរបស់លោក បានប្រើប្រាស់ និងអាស្រ័យផល ពីផ្លូវនេះរហូតចែកឲ្យកូនឈ្មោះ ជា គន្ធា និងកូនឈ្មោះ ជា សុយឹម អំឡុងឆ្នាំ២០១០ ។ រហូតដល់ឆ្នាំ២០១៩ ឈ្មោះ ជា គន្ធា និងឈ្មោះ ជា សុឃីម នេះមានទំនាស់ពាក្យសំដី ជាមួយលោក វ៉ា វេង ដែលជាឪពុកមា ហើយនាំគ្នាឈប់ប្រើប្រាស់ និងអាស្រ័យផលលើផ្លូវ ដែលលោកបានបើកនេះ បន្តទៀត ហើយទៅរំលោភបំពានដី របស់ឈ្មោះ ហ៊ុល ហួន រួចហើយបើកផ្លូវដើរ ដោយមិនបានសុំការអនុញ្ញាត ពីម្ចាស់កម្មសិទ្ធិករនោះឡើយ ថែមទាំងអះអាងថា ផ្លូវដែលខ្លួនគេបានបើកនេះ ជាផ្លូវសាធារណៈទៅវិញ ។

ត្រង់ចំណុចនេះលោក វ៉ា វេង ដែលជាម្ចាស់ដីដើម បានធ្វើការបញ្ជាក់ថា ដីដែលខ្លួនបានលក់ទៅឲ្យបងស្រីនោះ ពុំមានព្រំប្រទល់ជាប់និងផ្លូវសាធារណៈ ដូចការអះអាងរបស់ឈ្មោះ ជា គន្ធា ឈ្មោះ ជា សុយឹម នោះឡើយ ថែមទាំងដាក់ពាក្យណ្តឹង មកតុលាការស្វែងរកយុត្តិធម៌ ជូនអ្នកជាប់ព្រំថែមទៀត ៕

To Top