ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា នាំយកម៉ាស់ចំនួន១០កេស និងអាល់កុលចំនួន២០កាន ជូនរដ្ឋបាលខេត្តកំពង់ធំ

ភ្នំពេញ៖ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកម៉ាស់ចំនួន១០កេស(ស្មើនឹង២៥.០០០ម៉ាស់) និងអាល់កុលចំនួន២០កាន ជូនដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(Covid-19)។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះផងដែរ លោក ឧត្តមនាវីឯក មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ ក៏បានជូនពរ និងសូមអោយពុកម៉ែ បងប្អូន ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា នូវវិធានការសុខាភិបាល និង៣ការពារ ៣កុំ ស្របតាមគន្លងប្រក្រតីភាពថ្មី រៀនរស់ជាមួយកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ៕

To Top