ព័ត៌មានជាតិ

ប៉េអឹម៣នាក់ រងរបួស ក្នុងករណីផ្ទុះអាវុធ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃអាទិត្យ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណុច casino ផ្កាយប្រាំមានករណីផ្ទុះអាវុធ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលបង្ករការអុកឡុក បង្កបញ្ហាធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ ។

ក្រុមបង្កទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់ មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថ រងរបួស៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ ត្រូវគ្រាប់កាំភ្លើង ដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាម ពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ច សម្រេចចិត្តបាញ់ឡើងលើ ជាច្រើនគ្រាប់ ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួន ក្រុមបង្ករទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួន បក្សពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។

កម្លាំងសមត្ថកិច្ច ដែលរងរបួសត្រូវបានបញ្ជូន មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

បច្ចុប្បន្នជនសង្ស័យទាំង១៥នាក់ កំពុងស្ថិតក្នុងការឃាត់ខ្លួនសួរនាំ នៅមូលដ្ឋានកងរាជអាវុធ ហត្ថ ក្រុងប៉ោយប៉ែត៕

To Top