ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថមអំពូលសូឡា បំភ្លឺផ្លូវ ជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងស្រុកសំរោង

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង  និង ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានសម្ដែងការសារទរ និងថ្លែងអំណរគុណជាអនេក ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបំពាក់អំពូលសូឡា បំភ្លឺផ្លូវក្នុងភូមិ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងពេលរាត្រី។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម អំពូលសូឡា ចម្ងាយ ១ គ.ម សម្រាប់ អ្នកភូមិព្រៃស្នួល ឃុំរវៀង និង ភូមិទួលចារ ឃុំសំរោង ក្រោយពីអ្នកភូមិ បានគោរពស្នើសុំ។

ក្នុងនាមអ្នកភូមិ មេឃុំសំរោង សុំគោរពថ្លែង អំណរគុណ សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបំពាក់អំពូលសូឡា ចាប់ពីកំណាត់ (ស្ពានលោក) ដល់វត្តអង្គទន្លាប់ប្រវែង ៥០០ម៕

To Top