ព័ត៌មានជាតិ

ឈាមស្រែក ស្បែក ហៅ! ឃុំខ្លួនបុរស ៤នាក់ ពាក់ព័ន្ធអំពើឃាតកម្ម បាញ់សម្លាប់បុរសចំណាស់ម្នាក់ ពីព្រោះខឹងជនរងគ្រោះ លួចមើល ពួកគេជក់ថ្នាំញៀន

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបង្គាប់អោយឃុំខ្លួន បុរសត្រូវចោទ ចំនួន៤នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងអំពើឃាតកម្ម បាញ់សម្លាប់ បុរសចំណាស់ម្នាក់ ដោយសារតែ ខឹងនឹងជនរងគ្រោះ លួចមើលពួកគេចែកចាយ និង ជក់ថ្នាំ ញៀន នាពេលនោះ នៅក្មងស្រុកខ្សាច់កណ្ដាល ។

អំពើឃាតកម្មនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

យោងតាមឯកសារតុលាការ បានអោយដឹងថា ជនត្រូវចោទទាំង៤នាក់នេះ មានឈ្មោះ ទី ១-ឈ្មោះ អ៊ាន់ ម៉េងឡេង ហៅ ខ្លា ហៅ ប៉ាវ ហៅ ម៉េង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជនដៃដល់)។ទី២-ឈ្មោះ ជឿន ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី
៣-ឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ និង ទី៤-ឈ្មោះ អាង រស្មី ហៅចែង ហៅស៊ុយ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចំណែកឯ ជនរងគ្រោះ ឮដែលត្រូវស្លាប់បាត់បង់ជីវិត មានឈ្មោះ ឆែម ឆា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ផ្ទាំងពាណិជ្ជកម្ម

ជនត្រូវចោទទាំង៤នាក់ ត្រូវបាន តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ: ឃាតកម្ម និង ប្រើប្រាស់អាវុធខុសច្បាប់ និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានវត្ថុតាង រួមមាន -ម៉ូតូចំនួន ១គ្រឿង, សំបកគ្រាប់កាំភ្លើងខ្លីចំនួន ០៥គ្រាប់ លេខ 380, ក្បាលគ្រាប់កាំភ្លើងខ្លីបាញ់រួចចំនួន១៕

ដោយ រស្មី អាកាស

To Top