ព័ត៌មានជាតិ

ភូមិព្រៃស្នួល ប្តូរមុខមាត់ថ្មី ក្រោមការឧបត្ថមពីសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ភូមិព្រៃស្នួល ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានផ្លាស់ប្ដូរមុខមាត់ថ្មី ពីតំបន់ធ្លាប់តែស្ងប់ស្ងាត់ មកជាតំបន់ទេសចរណ៍ថ្មីមួយទៀត ក្រោមការឧបត្ថមផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ក្នុងពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចស្ថាបនាផ្លូវមួយខ្សែ ព្រមទាំងបានបំពាក់អំពូលសូឡា បំភ្លឺផ្លូវ ក្នុងភូមិមួយចំនួន នៃឃុំរវៀង ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈនៃការឧបត្ថមនេះ បានធ្វើឱ្យភូមិព្រៃស្នួល ក្លាយទៅជាភូមិរវល់ និងបង្កើតបានជាតំបន់ទេសចរថ្មីមួយ ដែលនៅមិនឆ្ងាយពីភ្នំជីសូរឡើយ។

បើតាមលោក សយ សុភាព បានឱ្យដឹងថា «ឥឡូវ បងប្អូនបើមកលេងភ្នំជីសូរ កុំភ្លេចបញ្ជារទិញទាកាប៉ាអាំង មាន់ដុត ពីភូមិព្រៃស្នួល ។ តំលៃលក់មិនលើសពីកន្លែងដ៏ទៃទេ។ភូមិព្រៃស្នូលមាន លក់មាន់ស្រែ ត្រីស្រែ និងកន្លែងលំហែ មានខ្យល់អាកាសល្អបរិសុទ្ធ។ អ្នកភូមិព្រៃស្នូល សូមស្វាគម៏ជានិច្ច»។

លោក សយ សុភាព បន្តថា ភូមិព្រៃស្នួល នឹងរៀបចំព្រឹត្តិការណ៏ មិនធ្លាប់មានពីមុនមកគឺ «បុណ្យឆ្លងឆ្នាំ សកល ៣១ ធ្នូ ២០២១ និង មានបាញ់កាំជ្រួច»។ ព្រឹត្តិការណ៍នេះ ទទួលបានការឧបត្ថម ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់រៀបចំកម្មពិធីឆ្លងឆ្នាំ នេះ។

សម្រាប់កម្មពិធីឆ្លងឆ្នាំនេះ នឹងមានប្រគុំតន្ត្រី អកការដង់ នៅតំបន់ទេសចរណ ចាប់ពីម៉ោង ៦ល្ងាចដល់១២យប់ រួមទាំងមានការ បាញ់កាំជ្រួច ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំសកលនេះផងដែរ។

លោក សយ សុភាព ក៏បានឱ្យដឹងផងដែរថា ក្នុងភូមិព្រៃស្នូល នាពេលដ៏ខ្លីខាងមុខ នឹងទទួលបាន ភ្លើងអគ្គិសនីខ្លាំងគ្រប់គ្រាន់ បន្ទាប់ពី លោក កែវ រតនៈ អគ្គនាយកអគ្គិសនី បាននឹងកំពុងរុញខ្សែបណ្ដាញថ្មី ដើម្បីបន្ថែមថាមពលអគ្គិសនី ជូនប្រជាពលរដ្ឋ ប្រើប្រាស់តាមតម្រូវការចង់បាន។

លោក សយ សុភាំព បញ្ចាក់ថា «ភូមិព្រៃស្នួលកំពុងប្រែក្លាយជាភូមិទេសចរណ៏ ដែលមានចម្ងាយត្រឹមតែ ៥គមពីភ្នំជីសូរ។ អ្នកភូមិព្រៃស្នួល សូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយភូមិព្រៃស្នួលទៅជាភូមិទេសចរណ៏»។

សូមរំលឹកថា ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ កាលពីថ្ងៃទី១៨-២០ វិច្ឆិកា កន្លងទៅថ្មីៗនេះ ភូមិព្រៃស្នួល ក៏បានរៀបចំកម្មពិធីប្រណាំងទូក អកអំបុក បណ្ដែតប្រទីត ជាលើកដំបូង ដោយទទួលបានការសារទរ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានអ្នកចូលរួមកម្សាន្ដ ជាង៣ពាន់នាក់ផងដែរ៕

To Top