ភ្នំពេញ៖ប្រតិកម្មតបទៅកាន់ក្រុម សម រង្ស៊ីនិយម លោក កឹម សុខា បានចេញមុខអះអាងថាលោកធ្វើអ្វីតាមលទ្ធភាព កាលៈទេសៈ និងឆន្ទៈពិតរបស់លោក មិនធ្វើតាមអ្នកណាគំរាមបង្ខំឡើយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ធ្នូ នេះ លោក កឹម សុខា បញ្ជាក់ថា « ខ្ញុំ ធ្វើអ្វីដែលខ្ញុំអាច ធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ»។
