ព័ត៌មានជាតិ

កងកម្លាំងទីបញ្ជាការជួរមុខ ២០រូប និងអូប័រល្បឿនលឿន ២គ្រឿង ចេញល្បាតតាមតំបន់ឆ្នេរ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដោយផ្អែកតាមសច្ចាប័នរបស់ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមការបញ្ជាផ្ទាល់ពី លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កងកម្លាំងទីបញ្ជាការជួរមុខចំនួន២០រូប និងអូប័រល្បឿនលឿនចំនួន២គ្រឿង ដឹកនាំដោយវរនាវីឯក នួន សុីវាសនា មេបញ្ជាការកងនាវាអន្តរាគមន៍កម្លាំង បានចេញល្បាតនៅតាមបណ្តាគោលដៅដែលឈរជើង និងតាមតំបន់ឆ្នេរ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ ក្នុងខេត្តព្រះសីហនុ។

To Top