ព័ត៌មានជាតិ

ក្រសួងសាធារណការ ចុះពិនិត្យលទ្ធភាពបើកច្រកព្រំដែន អន្តរជាតិថ្មដារវាង ខេត្តពោធិ៍សាត់ និងខេត្តត្រាត

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួងចុះសិក្សាពិនិត្យលទ្ធភាព ដើម្បីបើកច្រកព្រំដែនថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រា ត ប្រទេសថៃ។

ការចុះសិក្សានិងពិនិត្យនេះធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីឆ្លើយតបទៅ នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគដែលកំពុង ទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយ ច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។ ច្រកនេះមានទីតាំង ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។

សូមជម្រាបជូនថា ច្រកនេះគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ អគារអន្តោរប្រវេសន៍ អាគារគយនិងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញ ភ្ញៀវទេសចរណ៍សំដៅលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕

To Top