ព័ត៌មានជាតិ

ឃុំខ្លួនបុរសភេទទី៣ ម្នាក់ ពាក់ព័ន្ធការ គំរាមហែកកេរ្តិ៍ និង កំហែងទារប្រាក់៥.០០០ ដុល្លារអាមេរិក ពី បុរសលក់ឡេ ម្នាក់ តាមអនឡាញ នៅខេត្តបាត់ដំបង

ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃ ទី ៥ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ ជាមនុស្សភេទទី៣ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បី ពាក់ព័ន្ធនឹងគំរាមកំហែងហែកកេរ្តិ៍ តាមរូបភាព បន្លំខ្លួនជាស្រីស្អាត និង ប្រើល្បិចទាក់ទងគ្នាតាមឆាត លួងលោម និង អោយជនរងគ្រោះស្រាតខោ អាវ បង្ហាញប្រដាប់ភេទ រួចខ្លួន ក៏បានថតរូបជនរងគ្រោះរក្សាទុក និង ក្រោយមក បានយករូបថតអាក្រាត របស់ជនរងគ្រោះគំរាមទារប្រាក់ ពី៤.០០០ដល្លារ ទៅ ៥.០០០ដល្លារ ដើម្បីជាថ្នូរនឹងការមិនបង្ហោះបង្ហាញ រូបភាពអាក្រាត ទាំងនោះតាមហ្វេសប៊ុក ជាសាធារណៈ ។

សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ ឈន់ កូរីណា ភេទទី៣ អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកឯ ជនរងគ្រោះ ភេទប្រុស មានមុខរបរជាអ្នកលក់ផលិតផល តាមអនឡាញ រស់នៅ ក្នុងខេត្តបាត់ដំបង។

ជនត្រូវចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ នៅ ក្រុងបាវិត ខេត្តស្វាយរៀង និង បច្ចុប្បន្ននេះ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តបាត់ដំបង ដើម្បីចាត់ការ តាមនីតិវិធីផ្លូវច្បាប់ ៕

ដោយ: រស្មី អាកាស

To Top