ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តកំពត និងអ្នកពាក់ព័ន្ធ​រៀបចំពិធីដាំកូនឈើ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត

ភ្នំពេញ ៖ ថ្មីៗនេះ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ស្ថិតក្នុងក្រុងបូគោ ត្រូវបានមន្ទីរបរិស្ថានខេត្តកំពត បានបង្កើតកម្មវិធីដាំកូនឈើ និងទីក្រុងស្អាត ដើម្បីរួមគ្នា ធ្វើកិច្ចការងារសង្គម និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវការអភិរក្សបរិស្ថានធម្មជាតិ ។

ក្នុងពិធីដាំកូនឈើ និងទីក្រុងស្អាត ក្រោមអធីបតីភាព លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូគោ ដោយមានការចូលរួមឧបត្ថម្ភ និងគាំទ្រ ពីសមាគមធនាគារ នៃកម្ពុជា និងសមាជិក។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការចែកសម្ភារៈសិក្សា កាតាប សៀវភៅ ជាដើម ជូនសិស្សានុសិស្សប្រមាណ ជាង២០០នាក់ ។

សកម្មភាពបរិស្ថាន គឺជាសកម្មភាព សង្គមមួយ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជាទីបំផុត ហើយសង្កេតឃើញថា យើងបានធ្វើសកម្មភាពមួយ ដ៏អស្ចារ្យដែលបណ្តុះគំនិតប្អូន សិស្សានុសិស្ស រួមចំណែក យកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ក៏ដូចជាការចូលរួមការពារប្រព័ន្ធអេកូឡូស៊ី ចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយក្នុងសកម្មភាព ការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ តាមរយៈសកម្មភាពផ្សេងៗ ដែលនឹងប្រែក្លាយក្រុងបូកគោ ខេត្តកំពត ជាតំបន់បៃតង និងជាគោលដៅទេសចរណ៍ធម្មជាតិ ។

លើសពីនេះទៀត សកម្មភាពនេះពិតជាសំខាន់ ដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុក ដាក់បំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងការចូលរួមដាំដុះ ដើម្បីប្រែក្លាយតំបន់ ដែលស្រអាប់ ក្តៅ ទៅជាតំប់បៃតង ដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា ។ ដូចដែលថ្ងៃនេះ បានមើលឃើញថា សកម្មភាព របស់សមាគមធនាគារ និងសមាជិក ដូចជា ៖ ធនាគារអេស៊ីលីដា ធនាគារស្ថាបនា ធនាគារកាថេយូណៃធីត ធនាគារFTB ធនាគារភ្នំពេញពាណិជ្ជ ធនាគារអេសប៊ីអាយលីហួរ CBC ធនាគារកាណាឌីយ៉ា និងសហការឧបត្ថម្ភដោយ ៖ ធនាគារWing ធនាគារICBC និងSustainable Finance បានចូលរួមយ៉ាង សស្រាក់សស្រាំ ក្នុងការធ្វើឲ្យសកម្មភាពនេះ ដែលអាចនិយាយបានថា «ជាសកម្មភាព ដែលគ្រប់គ្នាចងចាំ និងបន្តនៅឆ្នាំ ក្រោយបន្ថែមទៀត»៕

To Top