ព័ត៌មានជាតិ

រត់គេចខ្លួន ១៤ឆ្នាំ ត្រឡប់មកស្រុកកំណើតវិញ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន ករណីប្លន់

បាត់ដំបង៖ នគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទម្នាក់ក្នុងករណីប្លន់ កាលពីខែ៥ ឆ្នាំ២០០៧ ដែលប្រព្រឹត្ដិឡើងនៅក្នុងភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។

យោងតាម គេហទំព័រហ្វេសបុក របស់ស្នងការដ្ឋាន នគរបាលខេត្ដបាត់ដំបង បាន ឲ្យដឹងថា នាវេលាម៉ោង ១៥ៈ៤០នាទីថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២១ ចំណុចក្រុមទី៣ ភូមិរុន ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សី ដឹកនាំកម្លាំងផ្នែកនគរ បា ល យុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ អនុវត្តដីកា ឱ្យចាប់ខ្លួនលេខ៤១៤ច ប. ខ ចុះថ្ងៃទី៤ ឧសភាឆ្នាំ ២០០៧របស់ លោក គី ឫទ្ធី ចៅ ក្រមស៊ើបអង្គេតនៃសាលាដំបូងខេត្តបា ត់ ដំបង ដោយចាប់ខ្លួនឈ្មោះ ពៅ កុសល់ ភេទប្រុស បច្ចប្បន្នអាយុ ៤៣ ឆ្នាំ ទីលំនៅមុនចាប់ខ្លួន ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបា ត់ដំ បង ជាប់ចោទពីបទប្លន់ ប្រព្រឹត្តនៅភូមិគរ ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃ ទី០៣ ឧសភា ២០០៧ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋានន គរ បាលស្រុកមោងឫស្សី ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្ត តាមនីតិវធី។

តាមការឲ្យដឹងរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង បានថ្លែងតាមទូរស័ព្ទថាក្នុងការបង្រ្កាបនេះសម្ថកិច្ចធ្វើឡើង តាមរយៈដីការបង្គាប់​របស់សាលាដំបូង ខេត្ដបាត់ដំបង តែប៉ុណ្ណោះ៕

To Top