ភ្នំពេញ៖ មុន៥ថ្ងៃ នៃការរៀបចំ កម្មវិធីប្រគុំតន្រ្តី និងបាញ់កាំជ្រួច ដើម្បីអបអរសារទរ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ក្នុងតំបន់ទេសចរណ៍ ភូមិព្រៃស្នួល នៅរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមល្បែងកំសាន្ដក្មេង បាននឹងកំពុងលេងជាបណ្ដើរៗហើយ។ក្នុងនោះប្រជាពលរដ្ឋក្នុងភូមិ បាននាំកូន-ចៅមកលេងកំសាន្ដជាបណ្ដើរៗផងដែរ។ សូមបញ្ចាក់ថា នៅថ្ងៃ៣១ ធ្នូ ឆ្នាំ២០២១ ក្នុងតំបន់ទេសចរណ៍ភូមិព្រៃស្នួល នឹងមានការប្រគុំតន្រ្តី និងបាញ់កាំជ្រួច...
កំពង់ចាម ៖ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់ក្មួយៗបេក្ខជនទាំងអស់ ឲ្យទទួលបានជោគជ័យ ដោយត្រូវប្រកាន់យកគោលការណ៍ «ចេះ ជាប់» ។...
កំពង់ចាម ៖ លោកស្រី ស៊ាង វណ្ណលក្ខិណា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិធានការ ឃាត់ទុកយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០ភាគរយ ក្នុងរយៈពេល ១ឆ្នាំ និងគ្មានការលើកលែងឡើយ។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថាបន្ទាប់ពីខកខានមួយឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ ពិធីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ នៃការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះ នឹងប្រារព្ធឡើងយ៉ាងអធិកអធម ចាប់ពីថ្ងៃទី៣០ រហូតដល់យប់រំលងអធ្រាតថ្ងៃទី៣១ ឆ្នាំ២០២១នេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ លោក ប៉ុក វណ្ណថាត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃ ប.ស.ស. ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមការងារទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន (ទ.ស.ប.ក) បានបើកកិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។ លោកប្រធានក្រុមការងារ បានឱ្យដឹងទៀតថា បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាល នៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន(ទ.ស.ប.ក) នៅតែបន្តសកម្មភាព អនុវត្តកិច្ចការងាររបស់ខ្លួន ដោយនៅក្នុងឆ្នាំ២០២១នេះ មានករណីកម្មករនិយោជិត សន្លប់សរុបចំនួន ៣រោងចក្រ មានកម្មករនិយោជិត សរុបចំនួន ៣៨នាក់ ស្រី ៣៨នាក់ ដែលភាគច្រើន នៃកម្មករនិយោជិត ដួលសន្លប់ដោយផ្តើមចេញពី កម្មករនិយោជិតសន្លប់ម្នាក់ ឬពីរនាក់ប៉ុណ្ណោះ បន្ទាប់មកមានកម្មករនិយោជិត បានដួលសន្លប់តៗគ្នា ដែលគេហៅថា ជាជំងឺស្នេហ៍ហ្វូង។ យោងតាមរបាយការណ៍របស់ ក្រុមការងារ ទ.ស.ប.ក បានបង្ហាញឱ្យឃើញថា៖ តាមរយៈការសិក្សាស្រាវជ្រាវទៅលើករណីកម្មករនិយោជិត ដួលសន្លប់កន្លងមក ឃើញថាមូលហេតុចម្បងៗ ដែលបណ្តាលឲ្យមាន ករណីសន្លប់កើតមានឡើង គឺបណ្តាលមកពី (១). បញ្ហាគីមី (២). បញ្ហារូបសាស្រ្ត (៣). បញ្ហាជីវសាស្ត្រ (៤). បញ្ហាចិត្តសាស្រ្តសង្គម (៥). បញ្ហាមេកានិច (៦). បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ និង (៧). បញ្ហាការងារបន្ថែមម៉ោងជាដើម។ ក្នុងចំណោមបញ្ហាទាំងអស់ ដែលក្រុមការងារ បានស្វែងរកឃើញខាងលើនេះ គឺបញ្ហាចិត្តសាស្ត្រសង្គម បញ្ហារូបសាស្រ្ត និងបញ្ហាជីវសាស្រ្ត មានភាគរយខ្ពស់ជាងគេ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមលោក លោកស្រី ជាសមាជិកសរុប ប្រមាណជាង ១០រូប៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតី កើតមានឡើងគួរឲ្យកត់សម្គាល់ នោះទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ បានបញ្ជាក់ថា «នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ...
ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រសួង បំពាក់ឧបករណ៍ វាស់ស្ទង់គុណភាព សេវានៅតាមបុរី ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាព សេវាទូរសព្ទចល័ត ព្រមទាំងសេវាអ៊ីនធឺណិត ឲ្យល្អប្រសើរ ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១៥នាក់ (PCR) សុទ្ធតែជាប្រភេទ មេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ហើយសុទ្ធតែជាករណីនាំចូល ពីក្រៅប្រទេសទាំងអស់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។ នៅថ្ងៃនេះផងដែរ ក៏មានករណីសះស្បើយចំនួន១៣នាក់ និងករណីស្លាប់១នាក់ ដែលជនរងគ្រោះមិនបានចាក់វ៉ាក់សាំងទេ។ គួរបញ្ជាក់ថា មកទល់ពេលនេះ...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងរយៈពេល ២ថ្ងៃ ថ្ងៃទី២៥ ទី២៦ នាចុងសប្ដាហ៍នេះ ភ្ញៀវទេសចរផ្ទៃក្នុងជាង ២៥ម៉ឺននាក់ កើនឡើងប្រមាណ ២៤.៧% បានចេញដើរកម្សាន្ដ តាមរមណីដ្ឋាននានា ក្នុងប្រទេសកម្ពុជា ។ តាមរយៈគេរហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ លោក...