ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ចំនួន៨ចំនុច ទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង ។ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារទីស្ដីការ ថ្មីក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
ភ្នំពេញ៖ លោក Khaled KHIARI ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានសម្ដែងការកោតសរសើរចំពោះ យុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា ជូនប្រជាពលរដ្ឋក៏ដូចជាជនបរទេសស្នាក់នៅនិងធ្វើការក្នុងប្រទេសកម្ពុជា។ តាមរយៈលើគេហទំព័រហ្វេសប៊ុក របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានទទួលការចូលជួបសម្តែង ការគួរសម...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញប្រកាស ស្ដីពីការកំណត់មណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ដោយកំណត់ចំនួន២០៤មណ្ឌល ត្រូវជា៤ ៦៥១បន្ទប់។ ព័ត៌មានលម្អិតមានដូចខាងក្រោម៖
ភ្នំពេញ ៖ ខែតុលា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតប និងដោះស្រាយ ចំនួន៥២គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឲ្យបានទូលំលាយ អំពីកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13th) និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល (Side events) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅរាជធានីភ្នំពេញ តាមទម្រង់អនឡាញ ។...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលខេត្តស្ទឹងកាលពីថ្ងៃទី ៩ និង ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានស្វែងរកចាប់ខ្លួន និង ចាប់ខ្លួន អ្នកទោសដែលបានហែកគុក និង រត់ចេញពីមន្ទីរពន្ធនាគារខេត្ត បានចំនួន ៣នាក់មកវិញ ខណៈ អ្នកទោសចំនួន៤នាក់ទៀត កំពុងតែរត់គេចខ្លួន នៅឡើយ...
ថ្ងៃទី៩ខែវិច្ឆិកា គឺជាខួប៦៨ឆ្នាំ នៃទិវាឯករាជ្យជាតិ របស់ប្រទេសកម្ពុជា ។ ថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត អបអរសាទរ ថ្វាយព្រះករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរ ។ លោកXi Jinpingបានថ្លែងថា បច្ចុប្បន្ននេះ...