ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ បានដាក់ចេញ យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ ដែលមានអាយុ៥ឆ្នាំ បន្ថែមទៀត ក្នុងគោលដៅកាត់ផ្តាច់ការ គំរាមគំហែង នៃមេរោគកូវីដ១៩ តាមរយៈការបង្កើន ការគ្របដណ្តប់ នៃវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ។
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ទើបតែកាន់ញញួរ ជាប្រធានអាស៊ានវិលជុំ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង អាមេរិក ចាប់ផ្តើមសង្គ្រាមវោហោរសាសន៍ ចោទកម្ពុជាមិនដាច់ពីបបូរមាត់ ដោយចោទចិន កសាងមូលដ្ឋានយោធា នៅកំពង់ផែរាម។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣១ខែតុលានេះ លោក...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បាន ដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន វិស្សមកាលតារាសាគរ ដើម្បីត្រៀម បើកទទួលទេសចរណ៍ វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាល...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ៩ ចំនួន៩៥នាក់ថ្មី (លទ្ធផលបញ្ចាក់ដោយ PCR) ខណៈមានករណីជាសះស្បើយ១៩៣នាក់ និងស្លាប់៧នាក់ (មិនបានចាក់វ៉ាក់សាំង៥នាក់)។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៨ ៥២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១១៤ ៧២៧នាក់ និងស្លាប់២ ៧៨៨នាក់៕
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ ប.ស.ស. នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះបានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលមរណភាព នៅវេលាម៉ោង...
ភ្នំពេញ៖លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជនថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយយុវជន និងផ្សព្វផ្សាយពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់យុវជនឃុំស្រុកស្វាយរមៀត និងយុវជនឃុំព្រះប្រសប់។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ប៊ុន ផេង ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុកខ្សាច់កណ្តាល លោក អនុប្រធានទទួលបន្ទុកជួយប្រធាន ប្រធានចលនាយុវជនឃុំ និងសហការី។ លោក កៅ ថាច...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីព័ត៌មាន ស្ដីពីការ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនកុមារដែលមានអាយុ៥ឆ្នាំ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីប្រកាស បញ្ជាក់ថា ចំពោះកូនចៅរបស់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ សូមទៅទទួលការចាក់វ៉ាក់សាំងកូវីដឥ១៩ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការព្រមានធ្ងន់ៗ ទៅកាន់លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាព អុកឡុកអង្គពិធី ប្រកាសតែងតាំង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ តុលា កន្លងទៅ។ រដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងក្រចេះ លោកទេព ហ៊ុយ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើហិង្សា ទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្ដាលឱ្យរងរបួស ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។នេះបើយោងតាម សេចក្ដីប្រកាសព័តមាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ...
ភ្នំពេញ ៖ ប្រព័ន្ធ QR Code Stop Covid ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ កម្ពុជា បានទទួលពានរង្វាន់នវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ (Global South Covid-19 Digital Innovation Challenge) ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចសហការភាគខាងត្បូង...