ព័ត៌មានជាតិ

លោក កៅ ថាច ជួបសំណេះសំណាលជាមួយយុវជន និងផ្សព្វផ្សាយពីផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់យុវជន ឃុំ-ស្រុក

ភ្នំពេញ៖លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជនថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយយុវជន និងផ្សព្វផ្សាយពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់យុវជនឃុំស្រុកស្វាយរមៀត និងយុវជនឃុំព្រះប្រសប់។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ប៊ុន ផេង ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុកខ្សាច់កណ្តាល លោក អនុប្រធានទទួលបន្ទុកជួយប្រធាន ប្រធានចលនាយុវជនឃុំ និងសហការី។

លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនសកម្មជនយុវជនពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនោះ លោកបានលើកយកប្រវត្តិសាវតារបស់គណបក្សប្រជាជនកម្ពុជា ព្រមជាមួយបច្ចុប្បភាព និងព្រឹត្តិការណ៍នយោបាយសំខាន់ៗមួយចំនួនជម្រាបជូនដល់បងប្អូនយុវជនអោយបានជ្រាបផងដែរ។

May be an image of 5 people, people sitting and people standing

ស្របពេលជាមួយគ្នានោះ លោកបានធ្វើការផ្សព្វផ្សាយពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុន និងលើកទឹកចិត្តអោយសកម្មជនយុវជនទាំងអស់ត្រូវត្រងត្រាប់ និងយកទៅអនុវត្តតាមផែនការដែលបានចង្អុលបង្ហាញស្រាប់។

នាឱកាសនោះ លោក កៅ ថាច បានធ្វើការឧបត្ថម្ភថវិកាមួយចំនួនជូនដល់គណបក្សឃុំទាំងពីរសម្រាប់ការរៀបចំកម្មវិធី និងយុវជនឃុំដែលមានវត្តមាន។ សូមបញ្ជាក់ថាកម្មវិធីនេះបានរៀបចំធ្វើឡើងនៅទីតាំងចំនួន ២ ។ ទីតាំងទីមួយ នៅ មន្ទីបក្សយុំស្វាយរមៀត ដែលមានយុវជនបក្សចូលរួមជិត ១០០នាក់។ ទីតាំងទីពីរ នៅមន្ទីបក្សឃុំព្រះប្រសប់ដែលមានអ្នកចូលរួមជិត ១០០នាក់។ ចំពោះការរៀបចំកម្មវិធីធ្វើឡើងដោយគោរពទៅតាមវិធានការណ៍ ៣ កុំ និង ៣ ការពារ៕

To Top