ឡុងដ៌៖ ចក្រភពអង់គ្លេស បានគំរាមចាប់ផ្តើមដំណើរការដោះស្រាយវិវាទ និងពិនិត្យមើលសកម្មភាពនេសាទ របស់សហភាពអឺរ៉ុបនៅក្នុងដែនទឹករបស់ខ្លួន ប្រសិនបើប្រទេសបារាំងអនុវត្តទណ្ឌកម្មប្រឆាំងនឹងចក្រភពអង់គ្លេសនៅថ្ងៃទី០២ ខែវិច្ឆិកា។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានធ្វើសេចក្តីប្រកាសបន្ទាប់ពីរដ្ឋមន្ត្រី Brexit របស់ប្រទេសលោក David Frost បានជួបជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប Maros Sefcovic នៅទីក្រុងឡុងដ៍ ក៏ដូចជា ជម្លោះ នេសាទ រវាង អង់គ្លេស...
ភ្នំពេញ៖ លោក កៅ ថាច សមាជិកក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់មូលដ្ឋាន នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ ZOOM ដើម្បីពិនិត្យ ពិភាក្សា ពង្រឹងប្រសិទ្ធភាព និងស័ក្តសិទ្ធភាពនៃការអនុវត្តការងារ និងទិសដៅការងារបន្ត...
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ តាមប្រព័ន្ធវិដេអូ បានរៀបចំសិក្ខាសាលាស្តីពី «សន្សំប្រាក់ឥឡូវនេះដើម្បីអនាគតរបស់អ្នក» ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ និងការចូលរួមអបអរសាទរទិវាសន្សំអាស៊ាន។ នាឱកាសនោះ អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក ប៊ុន យីន បានថ្លែងថា ក្នុងឱកាសអបអរសាទរទិវាសន្សំអាស៊ាន គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ (Financial Inclusion Committees)...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ដំណាំស្រូវ ចំនួន៧០ ៥៨៤ហិចតា ក្នុងខេត្តចំនួន៤ (បាត់ដំបង បន្ទាយមានជ័យ រតនគិរី និងកណ្តាល) បានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ខណ:រាជរដ្ឋាភិបាលត្រៀមបញ្ចេញគ្រាប់ពូជស្រូវអន្តរាគមន៍ជំហានទី១ ចំនួន១ ០២៨,៥ តោន ជូនដល់កសិករ ក្នុងខេត្តចំនួនពីរ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ២០ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary...
បរទេស៖ ជំនួយការជាន់ខ្ពស់មួយរូបរបស់មេដឹកនាំត្រូវផ្តួលរំលំចេញពីអំណាច លោកស្រី អ៊ុង សានស៊ូជី នៅថ្ងៃសុក្រនេះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលដល់ទៅ២០ឆ្នាំ ដោយចោទប្រកាន់ពីបទក្បត់ជាតិលំដាប់ខ្ពស់ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ និងសម្តីរបស់សមាជិកគ្រួសារលោកមួយរូបប្រាប់ឲ្យដឹង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Win Htein មានវ័យ៧៩ឆ្នាំ...
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជអំណោយដ៏ថ្លៃថ្លា ជាព្រះរាជហឫទ័យទុកដាក់ដ៏កក់ក្តៅជូនចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន ៥២៩នាក់ នៅវិទ្យាល័យបឹងធំ ស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញវិញ្ញាបនបត្រអនុញ្ញាត ឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់នូវវ៉ាក់សាំង Sputnik V. Sputnik-Light និង EpiVacCorona ចំនួន២ប្រភេទ ដែលផលិតនៅប្រទេសរុស្ស៊ី។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានឆ្លៀតពេលហាត់ប្រាណ ដោយការធាក់កង់ ក្រោយខកខាន ក្នុងអំឡុងចូលរួមកិច្ចប្រជុំអាស៊ាន៣ថ្ងៃ។ តាមរយៈ គេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ប្រជុំអាស៊ាន៣ថ្ងៃ ជាប់គ្នាពុំមានពេល ហាត់ប្រាណសោះ។ ថ្ងៃនេះឆ្លៀតពេលហាត់ប្រាណ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានឱ្យដឹងថា អស់រយៈកាលរាប់ឆ្នាំមកហើយទំនាស់រវាង ប្រជាជននិងអាជ្ញាធរមូលដ្ឋាន តែងតែតឹងសរសៃកដាក់គ្នា រហូតពេលខ្លះ ប៉ះពាល់ដល់នយោបាយ ទៀតផង ពិសេស ជិតដល់បោះឆ្នោតម្តងៗ។ លោកសយ សុភាព បន្តថា នៅរដូវវស្សាម្តងៗ ជាពិសេសចាប់ពីពេល ទឹកបឹងបត់រការ ស្ថិតនៅស្រុកសំរោងចូលដល់ភូមិនិងស្រែម្តងៗ...