ព័ត៌មានជាតិ

លោក កៅ ថាច ជួបប្រជុំពិភាក្សា ជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា តាមZOOM

ភ្នំពេញ៖ លោក កៅ ថាច សមាជិកក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់មូលដ្ឋាន នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ ZOOM ដើម្បីពិនិត្យ ពិភាក្សា ពង្រឹងប្រសិទ្ធភាព និងស័ក្តសិទ្ធភាពនៃការអនុវត្តការងារ និងទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ប្រធានក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕

To Top