ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា សម្តេចគឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង ។ តាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចបានថ្លែងថា “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួ រប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំ ក្នុងការដឹកនាំកម្ពុជាដែលធ្វើឲ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន” ។ សូមបញ្ជាក់ថា ក្រោយកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងមេដឹកនាំអាស៊ាន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះបានចូលរួមពិធី បិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែង ប្រធានអាស៊ានជូនកម្ពុជា ។
ភ្នំពេញ ៖ ក្រោយមានការផ្សាយ ដោយក្លែងបន្លំ ធ្វើជាលិខិតរបស់ក្រសួងថា ឲ្យសិស្សថ្នាក់ទី១២ និងទី៩ ជាប់ដោយស្វ័យប្រវត្តិនោះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានអំពាវនាវឲ្យសមត្ថកិច្ចចុះស្រាវជ្រាវ ហើយចាត់វិធានការ តាមផ្លូវច្បាប់ ។ ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀត ក្រោយបញ្ជាក់ពីព្រឹកថ្ងៃ២៨ តុលា ដែលក្រសួងអប់រំ យុវជន...
ភ្នំពេញ ៖ អង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) តាមរយៈយុទ្ធនាការ ទាមទារឲ្យ មានការចាក់វ៉ាក់សាំង ទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW បានលើកឡើងថា ដើម្បីជាការត្រៀម ក្នុងការតស៊ូមតិចុងក្រោយ មុនកិច្ចប្រជុំកំពូល G2០ នៅចុងខែតុលា ឆ្នាំ២០២១...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៨ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាលអាស៊ាន ស្នើឥណ្ឌា បន្តការគាំទ្រជាពិសេស ទៅលើកិច្ចសហប្រតិបត្តិការ នៅក្នុងអនុតំបន់ទន្លេមេគង្គ។ នេះបើយោងតាមហ្វេសប៊ុកផេក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាននិងឥណ្ឌា បានអនុម័តលើសេចក្តីប្រកាសរួម អាស៊ាននិងឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ៖ គិតមកដល់រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត បានឈានទៅដល់ការទប់ស្កាត់ បានជោគជ័យហើយ ដោយមិនបង្កឲ្យមានការ បាក់ធ្លាយទំនប់បង្កគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋទេ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ការផ្ដល់ អំណោយជូនពលរដ្ឋជាង ៥០០គ្រួសារ រងផលប៉ះពាល់ដោយ ទឹកជំនន់ព្រែកត្នោត បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត...
ភ្នំពេញ ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយ ព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបគម្រប់១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងនិយោជិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយ ព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបគម្រប់១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយភាគីវៀតណាម ដឹកនាំដោយលោក ផាម ប៊ីញ មីញ ឧបនាយករដ្ឋមន្ដ្រីប្រចាំការវៀតណាម។ សម្ដេច ស...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ កងអាវុធហត្ថលេខ ៧៣៩ នឹងចេញទៅបំពេញបេសកកម្ម រក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៤នាក់ តាមជើងយន្តហោះពិសេស របស់អង្គការសហប្រជាជាតិ ដូចកងមុនៗ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេច ទៀ...