ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា ប្រជារាស្រ្តទូទាំងប្រទេស សូមសម្តែង នូវការគោរពដឹងគុណ ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ឲ្យដឹងថា គិតចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសចាក់ ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១០កុម្ភៈ មកដល់ថ្ងៃទី១៤ តុលា ក្រុមគ្រូពេទ្យបានចា ក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ចំពោះមនុស្សចាស់ បានជិត១០០ភាគរយ និងចាក់ជូនកុមារបាន ជាង៩០ភាគរយ ។ ក្រសួងសុខាភិបាល បានលើកឡើងថា កំណើនអត្រា ចាក់វ៉ាក់សាំងកូវីដ-១៩...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះគឺជាខួប៩ឆ្នាំ(១៥ តុលា ២០១២-១៥ តុលា ២០២១) នៃការយាងសោយទីវង្គត របស់ព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្រ្តខ្មែរ ទាំងមូល មានសេចក្តីរលឹកស្តោកស្តាយ ជាពន់ពេកចំពោះព្រះអង្គ ៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជា...
ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅថ្ងៃ១៥ តុលានេះ តាមរយៈលិខិតមួយច្បាប់ បានស្នើលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ពិន័យដល់ម្ចាស់រោងចក្រណា ដែលបិទបាំងចំនួនកម្មករ ដោយមិនព្រម ទិញឬចុះឈ្មោះពួកគេ នៅបេឡាសន្តិសុខសង្គម (បសស)។ ការស្នើនេះ ក្រោយពីលោក ហ្វា...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេន ត្រៃចីវរជាកិច្ចសម្រេចបុណ្យ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ” ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងប៉ះទង្គិចជាមួយ រថយន្តសាំងយ៉ុង នៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៤ តុលា នេះឱ្យដឹងថា «ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាង...
ភ្នំពេញ៖ បន្ទាប់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ ក្រោមប្រធានបទ “ការពង្រីកការគ្របដណ្តប់ របបសន្តិសុខសង្គម” កាលពីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ កន្លងទៅ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ប.ស.ស. កម្ពុជា បានបើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ីអាគ្នេយ៍” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ជូនដល់តំណាងសមាជិក អង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១២០រូប មកពី ២២ស្ថាប័ន នៃអាស៊ានទាំង ១០ ប្រទេសផ្សេងគ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលានេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងន័យ (១) ចែករំលែកឧត្តម្មានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាការលើកឡើង អំពីបញ្ហាប្រឈមដែលពាក់ព័ន្ធ ទៅនឹងពលករទេសន្តរប្រវេសក៍ និង (២). កំណត់តំបន់ និងចាត់វិធានការសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរឡើងភ្លាមៗ និងរយៈពេលវែង នៃការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍។ ក្នុងនាមលោកជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន លើកទី៣៧ (The 37th ASSA Chairman) លោកសង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាសាលារយៈពេលពេញ មួយរសៀលនេះ នឹងផ្តល់នូវចំណេះដឹង ព័ត៌មាន ឧត្តម្មានុវត្តន៍ និងបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមក នៃបណ្តាសមាជិកអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងមូល សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។ លើសពីនេះ ស្ថាប័នជាសមាជិក នៃសមាគម ASSA និងដៃគូពាក់ព័ន្ធ នឹងអាចកំណត់ចំណុច ចាត់វិធានការ និងកិច្ចសហការសំខាន់ៗ សម្រាប់ធ្វើឱ្យប្រសើរឡើងទាក់ទងនឹងការការពារសិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្តរប្រវេសក៍ ក្នុងឱកាសដែលកូវីដ-១៩ នៅតែបន្តរីករាលដាល និងបង្កជាផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនៅក្នុងសកលលោក។...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះអ្នកវិនិយោគិនម៉ាឡេស៊ី ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលកម្ពុជា មានសុខសន្តិភាព។ ក្នុងឱកាសអនុញ្ញតឲ្យ សភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា «ស្វាគមន៍យ៉ាងកក់ក្តៅ...
ភ្នំពេញ៖ គណៈកម្មការផ្សារមួយចំនួន នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាត ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ក្រុមសន្តិសុខ សណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឲ្យចូល ខណៈអាជីវករវិញ បើមិនមានកាតចាក់វ៉ាក់សាំង គឺមិនអនុញ្ញាត ឲ្យបើកតូបលក់ដូរតែម្តង។ លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានអោយដឹងនៅថ្ងៃទី១៤ តុលានេះថា អនុវត្តតាមសេចក្ដីណែនាំ...